ស្វាគមន៍2019-05-27T08:03:34+00:00

គោលដៅរបស់យើង៖   សុខភាពល្អ !

សូមស្វាគមន៍​មកកាន់ប្លុកនិយាយអំពីសារៈសំខាន់នៃសុខភាពល្អ ប្លុកនេះផ្ដល់ជូនព័ត៌មានអំពីសុខភាពទូទៅ ព្រមទាំងឱសថបុរាណចិនផងដែរ (TCM)យើងមានបំណងលើកទឹកចិត្តអ្នករាល់គ្នាឲ្យមានចំណេះដឹងបន្ថែមទៀតអំពីសុខភាពផ្ទាល់ខ្លួន ។

ឱសថបុរាណចិន (TCM) គឺជា ឱសថដែលផ្តោតសំខាន់លើគ្រប់ផ្នែកទាំងអស់ ដោយសារតែ គេបែងចែកមនុស្សយើង ទៅបីវិមាត្រ៖ គឺជារូបវន្ត អាត្ម័ន និង វិញ្ញាណ ។ ឱសថបុរាណចិន (TCM)​ នេះ អាចព្យាបាលជំងឺគ្រប់ប្រភេទបាន រួមទាំងជំងឺដែលថ្នាំពេទ្យធម្មតាមិនអាចព្យាបាលបាន ។ បន្តែលក្ខណៈពិសេសរបស់ឱសថបុរាណចិន (TCM)​ គឺ ការថែរក្សាសុខភាពបានល្អ និងការធ្វើឲ្យមានភាពអាយុវែង ។ ឱសថបុរាណចិន នេះមានផលប្រយោជន៍ជួយការពារសុខភាពកុំឲ្យមានជំងឺបាន ។ យើងចង់ផ្សព្វផ្សាយចំណេះដឹងសុខភាពទាំងនេះតាមរយៈប្លុកនេះ ។ ឱសថបុរាណចិន អាចព្យាបាលជម្ងឺបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង ត្បិតថាវាត្រូវបានបង្កើតឡើងតាមរយៈការសង្កេតមើលទៅលើធម្មជាតិ ព្រមទាំងជាការព្យាបាលបែបធម្មជាតិ១០០%។​ វាមានសារៈសំខាន់បំផុតនៅពេលដែល យើងចង់ភ្ជាប់ជាមួយធម្មជាតិ ចង់យល់អំពីធម្មជាតិ និង ចង់បានសុខភាពល្អជាងមុន ព្រមទាំងតុល្យភាពជីវិត ។ ក្នុងប្លុករបស់នេះ យើងនឹងបង្ហាញអំពីចំណេះដឹងសុខភាព​ ការថែរក្សាសុខភាព ឬក៏ការធ្វើឲ្យមានសុខភាពល្អវិញ៕

Nos derniers articles

ស្បែកសំខាន់ៗ

Soutenez-nous :